ឯកឧត្តម គន់ គីម អញ្ជើញពិនិត្យការសាងសង់ផ្ទះ និងការស្ថាបនាស្រះទឹកជូនអតីតយុទ្ធជន និងនិវត្តជន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

បាត់ដំបង៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ, ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹកសម្រាប់ជាប្រភពប្រើប្រាស់ជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំឆ្មាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការចុះពិនិត្យនេះ មានការចូលរួមពី លោកអភិបាលស្រុកគាស់ក្រឡ ជាប្រធានកិត្តិយស អ.ន.ក ស្រុក និងលោកអធិការស្រុក ជាប្រធាន អ.ន.ក ស្រុក, ក្រុមការងារសាងសង់ផ្ទះ និងអាជ្ញាធរមូលដ្ឋាន៕

You might also like