ស្រ្តីម្នាក់ស្លាប់ និង មនុស្ស ប្រុស ស្រី បីនាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញៈ ហេតុការណ៍ នេះ បាន បង្ក ឲ្យ មាន ការ ភ្ញាក់ផ្អើល កាល ពី យប់ ថ្ងៃ ទី ២៤ ខែ តុលា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ បេតុង (ក្រោយ ប៉ុស្តិ៍ និរោធ ) សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ។ អគ្គិភ័យ ឆេះ ម៉ូតូ ៤គ្រឿង ក្នុង ចំណុច ផ្ទះ ជួល មួយ កន្លែង នៅ ជាន់ ខាង ក្រោម បណ្ដោលអោយ ស្រ្តី ម្នាក់ ស្លាប់ និង មនុស្ស ប្រុស ស្រី បី នាក់ ទៀត រងរបួស ធ្ងន់ បញ្ជូន ទៅ មន្ទីរពេទ្យ ផងដែរ ។
មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ មានអគ្គិភ័យ ឆេះ ម៉ូតូ ៤គ្រឿង ក្នុង ចំណុច ផ្ទះ ជួល មួយ កន្លែង នៅ ជាន់ ខាង ក្រោម ដោយ សារតែមាន ការ ភិតភ័យ ខ្លាំងពេកមនុស្សប្រុសស្រី៤នាក់ក៏បានបាន សម្រេចចិត្ត លោត ពី ជាន់ ទី២ មកខាងក្រោមបណ្ដោលអោយ ស្រ្តី ម្នាក់ ស្លាប់ និង មនុស្ស ប្រុស ស្រី បី នាក់ ទៀត រងរបួស ធ្ងន់ ត្រូវរថយន្តសង្រ្គោះបន្ទាន់បញ្ជូន ទៅ មន្ទីរពេទ្យ ភ្លាមៗផងដែរ។
ក្រោយពីកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការពិនិត្យសាកសព និងមេីលទីតាំងកេីតហេតុផងដែរ ៕






