មានជនជាតិអង់គ្លេស ម្នាក់ឈ្មោះ Daniel James BROWN ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នាំមកសាលាសង្កាត់បឹងសាឡាង ដោយមិនដឹងមកពីណា រស់នៅទីណាទេ។ បច្ចុប្បន្នរដ្ឋបាលសង្កាត់បឹងសាឡាង បានឲ្យស្នាក់នៅសាលាសង្កាត់បឹងសាឡាងបណ្តោះអាសន្ន រង់ចាំស្វែងរកសាច់ញាតិ មិត្តភក្តិ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មកទទួល ។
នៅព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានជនជាតិអង់គ្លេស ម្នាក់ឈ្មោះ Daniel James BROWN ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នាំមកសាលាសង្កាត់បឹងសាឡាង ដោយមិនដឹងមកពីណា រស់នៅទីណាទេ។ បច្ចុប្បន្នរដ្ឋបាលសង្កាត់បឹងសាឡាង បានឲ្យស្នាក់នៅសាលាសង្កាត់បឹងសាឡាងបណ្តោះអាសន្ន រង់ចាំស្វែងរកសាច់ញាតិ មិត្តភក្តិ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មកទទួល ។
រដ្ឋបាលសង្កាត់បឹងសាឡាង បានឲ្យទូរស័ព្ទប្រើមួយស្រួលទាក់ទងគាត់ដែលមានលេខ 077840727 និងបង្កើតFacebook ឈ្មោះ Daniel James Brown ដែលមានLinkខាងក្រោម :
ព្រមទាំងបានបង់ថវិកាថ្លៃ Emergency Travel documents អស់ទឹកប្រាក់ 168,44$។
ករណីនេះ រដ្ឋបាលសង្កាត់បឹងសាឡាង បានទាក់ទងទៅស្ថានទូតអង់គ្លេសតាមរយ:លេខ 061300011 ប៉ុន្តែហាក់គ្មានដំណោះស្រាយសោះ។ រដ្ឋបាលសង្កាត់បឹងសាឡាង រង់ចាំថ្ងៃច័ន្ទ នឹងទៅចួបស្ថានអគ្គកុងស៊ុលប្រចាំនៅភ្នំពេញ ដើម្បីរកដំណោះស្រាយបន្ត ។






