ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ពិសេសផលិតផលម្ហូបអាហារ ដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃអង្គារ-ពុធ ១៣-១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបន្ទាយមានជ័យ បានផ្តល់កិច្ចសហការជូនមន្រ្តីគយនិងរដ្ឋាករដែលប្រចាំនៅតំបន់៥ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ សំដៅធានាការពារនូវសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធានាឱ្យបាននូវផលិតផលប្រើប្រាស់ និងម្ហូបអាហារដែលមានសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ ៕

You might also like