ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម ឌិត ទីណា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកមង្គលបូរី
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពមួយក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
សូមរម្លឹកថា ថៃបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ បន្តរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ និងបានបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែកលើមូលដ្ឋានស៊ីវិលជាច្រើនកន្លែង ដែលបណ្តាញឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាស្លាប់ ១៧នាក់ (ទារក ០១នាក់) និងរបួស ៧៧នាក់ រួមជាមួយជនភៀសសឹកជាង ៤៣ម៉ឺននាក់ (គិតត្រឹមព្រឹកថ្ងៃទី១៧ ខែធ្នូ) បានភៀសខ្លួនទៅទីតាំងសុវត្ថិភាព។






