ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ អញ្ជើញជាអធិបតី ក្នុងពិធីចាប់ផ្តើមដំណើរការការងារសាងសង់អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចាប់ផ្តើមដំណើរការការងារសាងសង់អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង ដោយមានវត្តមានចូលរួមអមដោយឯកឧត្តម លោកជំទាវ អគ្គនាយករង ថ្នាក់ដឹកនាំ លោក លោកស្រីប្រធានផ្នែក នាយសាល និងជំនួយការ។ អគារវេជ្ជសាស្រ្តស៊ីក្លូត្រុង មានកម្ពស់២ជាន់ បណ្តោយ១៤.៩ម៉ែត្រ ទទឹង ១១.៧ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបស្មើនឹង ១៧៤.៣៣ម៉ែត្រការ៉េ ដែលនឹងផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ជូនប្រជាពលរដ្ឋមកទទួលសេវាព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត។
អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
      
You might also like