ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា នេត ប៉េទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំពីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន លោក ជិន ប៊ុនធឿន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្ដល់ជូនលោកតា នេត ប៉េ ជាព្រឹទ្ធាចារ្យចាប៉ីដងវែង មានអាយុ៧០ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលកំពុងមានជំងឺប្រចាំកាយផង។ អំណោយដែលបានផ្តល់ជូនលោកតាព្រឹទ្ធាចារ្យ គឺជាអំណោយប្រចាំឆ្នាំដែលសម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ជូនតាំងពីឆ្នាំ២០០៧​ រហូតមក​។

អំណោយដែលផ្តល់ជូនលោកតានាពេលនេះ រួមមាន៖ ១-អង្ករចំនួន២៥គីឡូក្រាម ចំនួន៤បេ

២-មី ចំនួន៥កេស

៣-ត្រីខ ចំនួន១០យួរ

៤-ទឹកស៊ីអ៉ីវ ចំនួន៥យួរ

៥-សាច់មាន់ផាត់ចំនួន៥ គីឡូក្រាម

៦-ទឹកដោះគោខាប់ ១កេស

៧-ស្ករស ៥គីឡូក្រាម

៨-ថ្នាំដុសធ្មេញចំនួន៥ប្រអប់

៩-ច្រាសដុសធ្មេញចំនួន៥ ដើម

១០-សាប៊ូដុំ ចំនួន១២ដុំ

១១-ថ្នាំពេទ្យចំនួន៥ប្រអប់

១២-នំស្រួយលីលី ចំនួន៣ កញ្ចប់

១៣-ប្រេងកូឡាចំនួន១១ដប

១៤-ប្រេងខ្យល់ចំនួន១២ដប

១៥-តែចំនួន២កញ្ចប់

១៦-មុងចំនួន២

១៧- ភួយចំនួន២

១៨-កន្ទេលចំនួន២

១៩-ស្បែកជើងផ្ទាត់ចំនួន២គូរ

២០-ទឹកម្ទេសចំនួន១ឡូ

២១-ទឹកសៀងចំនួន១ឡូ

២២-ពូកចំនួន១

២៣-វិទ្យុស្តាប់ FM12 ចំនួន១

២៤-ថ្មដាក់វិទ្យុចំនួន១គូរ

២៥-ចានដែក១

២៦-ឆ្នាំងតូច១

២៧-ឆ្នាំងធំ១

២៨- ខ្ទះឆា១

២៩-វែកឆា១

៣០-វែកបាយ១

៣១-វែកសម្ល១

៣២-ស្លាបព្រា និងសម១

៣៣-កុំសៀវ១

៣៤-ចានបាយចំនួន៥ឈុត

៣៥-ចានសម្លចំនួន៥ឈុត

៣៦-ខ្នើយចំនួន២

៣៧-ថវិកាចំនួន ១,២០០ ដុល្លារ ៕

You might also like