កម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី(AYG) លើកទី៥ ឆ្នាំ២០៣១ ជាផ្លូវការហើយ

កម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី(AYG) លើកទី៥ ឆ្នាំ២០៣១ ជាផ្លូវការហើយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះ បានធ្វើនៅទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន រវាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC និងឯកឧត្តម សេង វណ្ណៈ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយលោក Timothy Fox ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA)។

You might also like