ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ពិភាក្សាការងារជាមួយ ទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដើម្បីពង្រឹងការងារកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាត ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា។
ជំនួបនេះ បានរៀបចំធ្វើឡើង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីពង្រឹងការងារកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕



