លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ នៅថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៦នេះ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ក្នុងកិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោកទាំង២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេភាគីទាំង៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ សង្កាត់។
-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអនុញ្ញាតិអោយលោកវរសេនីយ៍ឯក ម៉ិញ ឈុន ឡើងអានរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមករា ឆ្នាំ២០២៦និងលើកទិសដៅអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្ត ។
-ទន្ទឹមគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បូកសរុបកិច្ចប្រជុំនិងបានអនុញ្ញាតិអោយលោកស្នងការរង និងលោកអធិការនគរបាលក្រុងស្រុក លើកឡើងអំពីចំណុចប្រឈមមួយចំនួនយកមកដោះស្រាយ និងយកមកធ្វើការកែសំរួលរកចំណុចល្អៗ យកមកអនុវត្តន៍ទៅតាមការិយាល័យជំនាញនិមួយៗនិងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ស្តីពីលក្ខណ:សម្បត្តិទាំងប្រាំ ស្តីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព មិនតែប៉ុណ្ណោះលោកស្នងការរងទទួលការងារអត្តសញ្ញាណប័ណ្ណក៏បានជុំរុញដល់ លោកអធិការនគរបាលក្រុងស្រុកទាំង៥ ត្រូវខិតខំទៅលើការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនដល់ប្រជាពលរដ្ឋអស់សុពលភាព និងដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ ដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណ អោយបានប្រើប្រាស់គ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងប្រជាពលរដ្ឋស្នាក់នៅ ស្នាក់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នអោយបានច្បាស់លាស់ងាយក្នុងការគ្រប់គ្រងបទល្មើស ដែលកើតមានឡើងក្នុងមូលដ្ឋាន ដែលយើងកំពុងគ្រប់គ្រង។
-ទន្ទឹមនិងគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បូកសរុបការងារក្នុងកិច្ចប្រជុំ និងបានដាក់ផែនការការងារ ចំនួន៤ ដល់តាមបណ្តាផែនជំនាញនិងតាមបណ្តាអធិការក្រុងស្រុកទាំង៥ យកទៅអនុវត្តន៍ការងារបន្តទៀតដូចខាងក្រោម÷
១-ត្រូវធ្វើផែនការណ៍បង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន។
២-គ្រប់អធិការនគរបាលក្រុងស្រុកទាំងប្រាំ ត្រូវធ្វើការចុះត្រួតពិនិត្យរាល់ការស្នាក់នៅ របស់ជនបរទេស ទៅតាមបណ្តាផ្ទះសំណាក់, តាមបណ្តាសណ្ឋាគារ, តាមបណ្តារីស៊តឬក៏តាមបណ្តាផ្ទះជួល របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាល់ការស្នាក់នៅរបស់ជនបរទេស។
៣-ចំពោះលោកអធិការនគរបាលដែលមានព្រំទល់ជាប់តាមបន្ទាត់ព្រំដែន ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ទប់ស្កាត់ រាល់ការឆ្លង ការលំហូរចូលឆ្លងដែនដោយខុសច្បាប់ របស់ជនបរទេសនៅតាមខ្សែបន្ទាត់ព្រំដែន។
៤-សូមអោយមន្រ្តីនគរបាលនៅតាមបណ្តាការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុងស្រុកទាំង៥ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ត្រូវបង្កើននូវការយកចិត្តទុកដាក់ចុះត្រួតពិនិត្យនៅតាមដងផ្លូវបង្ការទប់ស្កាត់នូវករណីគ្រោះថ្នាក់ចរាចរណ៍ករណីបើកបរដោយសារធាតុស្រវឹងនិងការដឹកជញ្ជូននូវសារធាតុញៀនដោយខុច្បាប់និងការទប់ស្កាត់នូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ។
-មុននិងបញ្ចប់លោក ឧត្តមសេនីយ៍ទោស្នងការសូមអោយកងកម្លាំងទាំងអស់ទទួលបាននូវសុខភាពល្អនិងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕



