ឃាត់ខ្លួនមុខសញ្ញា០១នាក់. ពាក់ពន្ធ័ករណីគ្រឿងញៀន នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងលោក ព្រាប កុយឌ្ឍនះ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពក្រុងឧដុង្គម៉ែជ័យ នឹងដឹកនាំបញ្ជាកំលាំងចុះប្រតិបត្តការណ៍ផ្ទាល់ ដោយលោកវរៈសេនីយ៍ទោ ជុន សុឃួន អធិការដ្ឋាននគរបាលក្រុងឧដុង្គ ម៉ែជ័យ បានធ្វើការបង្រាបករណីគ្រឿងញៀន
កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៦ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានល្បាតនៅចំណុចមាត់ប្រឡាយខាងជេីងភូមិផ្គរ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ រ៉ាន់ តុង ភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិព្រៃមុិច ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាក់ស្ដែងកំលាំងសមត្ថកិច្ចបានឃាត់និងត្រួតពិនិត្យរកឃើញ៖
-ម្សៅក្រាមពណ៍សសង្ស័យថាជាគ្រឿងញៀនចំនួន០២កញ្ចប់(ធំ១ មធ្យម ១)
-ទូរស័ព្ទដៃ ០១ គ្រឿង .ម៉ូតូមួយគ្រឿង
មុខសញ្ញា រួមនឹងវត្ថុតាង ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធីច្បាប់ ៕

You might also like