គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ នៅលើកំណាត់ផ្លូវលេខ 57B ក្នុងភូមិសាស្ត្រវត្តព្រះស្រែ ស្ថិតក្នុងភូមិអូចំណិប ឃុំតាស្ដារ ស្រុកសំពៅលូន
បាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយ កើតឡើងនៅស្រុកសំពៅលូន ខេត្តបាត់ដំបង
គ្រោះថ្នាក់ពិតជាមើលមិនឃើញ! កាលពី ថ្ងៃត្រង់ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវលេខ 57B ក្នុងភូមិសាស្ត្រវត្តព្រះស្រែ ស្ថិតក្នុងភូមិអូចំណិប ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាក PREMIUM VIL ពណ៌ស្លាទុំ ស្លាកលេខ ភ្នំពេញ ZAT-1896 បើកបរក្នុងទិសដៅពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ រថយន្តបានព្យាយាមវ៉ាជែងរថយន្តមួយគ្រឿងទៀត ក៏ស្រាប់តែជួបនឹងម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា។ ក្នុងស្ថានភាពស្លន់ស្លោ រថយន្តបានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ បណ្តាលឱ្យមនុស្ស ៥ នាក់ក្នុងរថយន្ត និងអ្នកបើកបរម៉ូតូ រងរបួសធ្ងន់និងស្រាលគ្រប់គ្នា។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងដើម្បីសម្របសម្រួល និងវាស់វែងតាមនីតិវិធី។ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ៕



