ករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដេីរជាន់គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដេីរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានដែលករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន០៣នាក់ រងរបួសធ្ងន់និងស្រាល។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ដែលធ្វេីសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វេីការសម្របសម្រួលជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACសុីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដេីម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម!!
Today 29th January 2026 at Bosthom Village, Kokpos Commune, Banteay Ampil District, Oddar Meanchey Province, there was an incident of cluster munitions explosion. This incident caused serious and minor wounded three workers from SN electricity service provider.
Again, I wish to appeal all local villagers, private sector and public sector living and working in the affected areas to closely collaborate with local authories or CMAC to prevent from incident by the Thailand’s remnants of war!.

You might also like