ជិតដល់ថ្ងៃបោះឆ្នោត ជនបះបោរកាន់តែអុកឡុកខេត្តប៉ាតានី ដោយបានដាក់គ្រាប់បែកនៅបន្ទប់ទឹកកន្លែងទីប្រជុំជន បង្កការភ្ញាក់ផ្អើលខ្លាំង

នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ នៅខេត្តប៉ាតានី ប្រទេសថៃ មានករណីជនបះបោរលួចដាក់គ្រាប់បែកនៅក្នុងបន្ទប់ទឹកសារធារណៈនាចំណតរថយន្តក្រុងមួយជាថ្មីទៀតហើយ។
ក្នុងនោះ បើតាមការឱ្យដឹង នៅម៉ោង ៧ ព្រឹក ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ គេបានប្រទះឃើញគ្រាប់បែកកែច្នៃចំនួន ២ គ្រាប់ នៅក្នុងចានបង្គន់របស់បន្ទប់ទឹកស្រី នាចំណតរថយន្តក្រុងមួយកន្លែង ស្ថិតនៅក្នុងឃុំបាណា ស្រុកមឿង ខេត្តប៉ាតានី។ តាមព័ត៌មានបានឱ្យដឹងថា គ្រាប់បែកទាំង ២ នេះ មានលក្ខណៈដូចគ្នាទៅនឹងគ្រាប់បែកដែលគេរកឃើញនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT មួយកន្លែងទៀត កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ កន្លងទៅនេះឯង។
ករណីនេះ មិនបានបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះទេ ហើយចំណែកអាជ្ញាធរ EOD ក៏បានចុះទៅដោះគ្រាប់បែកនោះរួចរាល់ដែរ។ ចំណែកខាងយោធាភូមិភាគទី ៤ ក៏បានចុះទៅចូលរួមត្រួតពិនិត្យ និងលើកទឹកចិត្តដល់អាជ្ញាធរដែលបំពេញការងារផងដែរ៕

You might also like