ភ្ញាក់ផ្អើលយ៉ាងខ្លាំង! រកឃើញទីតាំងកប់សពជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ភ្ញាក់ផ្អើលយ៉ាងខ្លាំង! រកឃើញទីតាំងកប់សពជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងបាត់ដំបង ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បន្ទាប់ពីមានការរកឃើញទីតាំងកប់សពមួយកន្លែង ដែលត្រូវបានគេសង្ស័យថា ជាករណី “គ្រោះថ្នាក់ចរាចរណ៍ហើយយកសពទៅកប់បំបាត់ដាន”។
ទីតាំង៖ នៅតាមបណ្តោយផ្លូវហាយវ៉េ (Highway) ក្នុងភូមិច្រាបសាំង សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ស្ថានភាព ៖ ជនរងគ្រោះត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែត្រូវបានភាគីម្ខាងទៀត យកសពទៅកប់ក្នុងដីនៅតំបន់នោះ។
បញ្ជាក់៖ មកទល់ពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការចោមរោម និងពិនិត្យនៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវរកការពិត និងកំណត់អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាស្វែងរកអ្នកពាក់ព័ន្ធមកដោះស្រាយតាមច្បាប់ ៕



