ក្រសួងការបរទេសកម្ពុជា ចេញលិខិតតវ៉ា ទាហ៊ានជើងទឹកថៃ បានប្រើនាវាប្រដេញចូលមកព័ទ្ឋចាប់ទូកនេសាទខ្មែរបានចំនួន01គ្រឿង និងកម្មករនេសាទចំនួន3នាក់
ខេត្តកោះកុង ៖ ហេតុការណ៍កើតឡើងថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នំា២០២៦ ហើយក្រសួងការបរទេសកម្ពុជាចេញលិខិតតវ៉ានៅល្ងាចថ្ងៃដដែល ។
ទាហ៊ានជើងទឹកថៃបានប្រើនាវាប្រដេញចូលមកព័ទ្ឋចាប់ទូកនេសាទខ្មែរបានចំនួន01គ្រឿងនិងកម្មករនេសាទចំនួន3នាក់នៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៦នៅក្នុងដែនសមុទ្រខេត្តកោះកុង ។ តាមការអះអាងពីម្ចាស់ទូកខាងលើមានឈ្មោះយ៉ន មុត ភេទប្រុស អាយុ៤០ឆ្នាំមានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាបានរៀបរាប់ថា ទូកនេសាទរបស់គាត់ត្រូវកងទ័ពជើងទឹករបស់ថៃបានចូលមកប្រដេញកៀបទូករបស់គាត់តាំងពីម៉ោង ៨ៈ៤០នាទីព្រឹក ខណៈនោះទូកគាត់ព្យាយាមបើករត់ដែរ ប៉ុន្តែទូកត្រូវបានរលត់ម៉ាស៊ីន នៅត្រង់ចំណុចមាត់ពាមប៉ាក់ខ្លង (N11,50,500 -E102,32,500) ចម្ងាយ៦.៥០ម៉ៃ ពីកោះយ៉ ក៏ត្រូវពួកវាបាប់បានតែម្តងនៅវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃដដែល ។ គាត់បានបញ្ជាក់ទៀតថា នៅលើទូកមានកូនដៃចំនួន៣នាក់÷
-១ ឈ្មោះ ង៉ូត រ័ត្ន ភេទប្រុស អាយុ ៣២ ឆ្នាំ ស្រុកកំណើតខេត្តកំពត( តៃកុងទូក)
-២ ឈ្មោះ សួន ភាព ភេទប្រុស អាយុ ៤២ ឆ្នាំ ស្រុកកំណើតខេត្តកំពត (កូនដៃទូក )
-៣ ឈ្មោះ ចាន់ ណា ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ស្រុកកំណើតខេត្តកំពង់ចាម (កូនដៃទូក) ។
បច្ចុប្បន្នអ្នកទាំង៣ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ពេលនេះពួកគេត្រូវបានកងទ័ពជើងទឹកថៃនាំទាំងទូកទាំងមនុស្សយកទៅប្រទេសថៃបាត់ហើយ ។
នៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២៦ដដែលនឹះដែរ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសជាបន្ទាន់ដែរ ដោយបានបញ្ជាល់ជំហច្បាស់ៗថា រាល់សកម្មភាពភាគីកងទ័ពជើងទឹកថៃថា ពិតជាបានរំលោភអធិបតេយ្យ ដែនសមុទ្រកម្ពុជា និង រំលោភច្បាប់អន្តរជាតិ និង ស្នើអោយភាគីថៃដោះលែងទូកនេសាទនិងកម្មករនេសាទទាំង៣នាក់ត្រលប់មកវិញជាបន្ទាន់ដោយគ្មានល័ក្ខខ័ណ្ឌផងដែរ ៕






