រិះគន់ដើម្បីស្ថាបនា ! បើខុសត្រូវទទួលកុំបង្ហោះក្នុងន័យចង់បានចំណាប់អារម្មណ៍! ច្បាប់គឺច្បាប់!

ភ្នំពេញ ៖  ឃើញករណីលោក ពាក់មី បង្ហោះសន្លឹកផាកពិន័យ ១៨ ម៉ឺនរៀល ក្រោយបើកបរលើសល្បឿនកំណត់ ធ្វើឱ្យមហាជនជាច្រើនហួសចិត្ត។ ក្នុងនាមជាពលរដ្ឋម្នាក់ បើដឹងថាខ្លួនឯងខុស គឺត្រូវទទួលខុសត្រូវតាមច្បាប់ មិនចាំបាច់យកមកបង្ហោះជាសាធារណៈក្នុងន័យឌឺដង ឬចង់ឱ្យគេរិះគន់សមត្ថកិច្ចនោះទេ។

ច្បាប់គឺច្បាប់! ការបើកបរលឿនដូច “ហោះ” មិនត្រឹមតែប្រឈមនឹងការផាកពិន័យទេ តែវាជាគ្រោះថ្នាក់ដល់ជីវិតខ្លួនឯង និងអ្នកដទៃ។ កុំយកកំហុសមកធ្វើជាមោទនភាព! ៕

You might also like