ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចេញមកស្រាយ ក្រោយពីតារាកំប្លែង នាយ ពាក់មី បង្ហោះសាររឿង ប៉ូលីសចាប់ផាកពិន័យ ១៨ម៉ឺនរៀលព្រោះ បេីកលេីសល្បឿន

ភ្នំពេញ ៖ ក្រោយពីតារាកម្លែង នាយ ពាក់មី បង្ហោះសារ ជុំវិញ រឿងរ៉ាវ នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចាប់ផាកពិន័យលោក ដោយសារបើកលើសល្បឿនកំណត់ ដោយត្រូវបង់ចំនួន ១៨ម៉ឺនរៀល។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចេញមកបកស្រាយ ច្បាស់ៗបែបនេះ។

យោងតាមសំណេរ របស់តារា កម្លែង នាយ. ពាក់ មី ដែលបាន សរសេរសារបង្ហោះ នៅថ្ងៃទី២៣ ខែ កម្ភះ ឆ្នាំ២០២៦ មានខ្លឹមសារ អមដោយរូបភាព និងវិក័ត្រ ផាកពិន័យ ថា បទល្មេីស ! អស់180000៛ – ធ្លាប់ជិះរាល់ដងអត់អី ថ្ងៃនេះជាប់ល្បឿនហេីយ ផ្លូវជាតិលេខ5 ហួសកំពង់ឆ្នាំង ជិតដល់ពន្លៃ ។ ជាមួយគ្នា នោះដែរ. លោក ក៏បានអំពាវនាវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា )។ ដោយឡែក នៅក្នុងលិខិតផាកពិន័យ បានបង្ហាញថា ជាបទល្មើសលើសល្បឿនកំណត់ 30-39គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រោយការបង្ហោះភ្លាម, មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បានចែករំលែកបន្ត និងលើកឡើងដោយរិ:គន់ថា នគរបាលចរាចរណ៍ មិនគួរមកដាក់គោលដៅចាប់ផាកពិន័យត្រឹមល្បឿនកំណត់ពី៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះឡើយ ពោលបើបើក ១០០ឡានជាប់ទាំង១០០ឡាន។
ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងពីមហាជននេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានបញ្ជាក់ថា ការពិតនាយ ពាក់មី បានបើកលើសល្បឿនរហូតដល់ ១២៩គីឡូម៉ែត្រក្នុងមួយម៉ោង លើសល្បឿនកំណត់ដែលកម្លាំងដាក់គោលដៅចាប់ល្បឿនត្រឹម៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នានេះ ស្នងការក៏បាន បញ្ជាក់ផងដែរថា ស្នងការនគរបាលខេត្ត ណែនាំឲ្យកម្លាំងនគរបាលចរាចរណ៍ដាក់គោលដៅចាប់ផាកល្បឿនពី៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះនៅក្នុងវិក័យបត្រដាក់ថា លើសល្បឿនពី៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះ គឺគាត់បើកលើសពី៩០ហើយ។សូមបងប្អូនកុំមានការយល់ច្រលំ និង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង, ការដាក់គោលដៅចាប់ផាកល្បឿន៩០ តែបើអ្នកបើកបរបើកលើសដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺកម្លាំងនគរបាលមិនផាកពិន័យឡើយ ពោលគ្រាន់តែណែនាំ និងអប់រំប៉ុណ្ណោះ។បើគាត់បើកលើសដល់ ១០១គីឡូម៉ែត្រក្នុងមួយម៉ោង នោះតម្រូវឲ្យផាកពិន័យជាមួយទឹកប្រាក់តែម្តង ៕

You might also like