នារីជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារ ក្លឹបកំសាន្តពេជ្រលើមេឃ បណ្ដាលឲ្យស្លា//ប់ភ្លាមៗ

ភ្នំពេញ៖ ហេតុការណ៍នេះដែរបានកេីតឡើងកាលពី យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពលរដ្ឋប្រទះឃើញនារីជនជាតិចិនម្នាក់បាន ធ្លាក់ ពីលើអគារ ក្លឹប កម្សាន្ដមួយកន្លែងយីហោ (ពេជ្រលើមេឃ) បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត យ៉ាងរន្ធត់ នៅមិនទាន់ដឹងមូលហេតុ ។
នៅមុនពេលកើតហេតុដោយពួកគាត់កំពុងតែនាំគ្នាបំពេញកាងារស្រាប់តែឮស្នូសំឡេងធ្លាក់ពីលើអាគារ ក្លឹប កំសាន្ត ( យីហោពេជ្រលើមេឃ) លាន់ឮយ៉ាងខ្លាំងភ្លាមនោះដែរពួកគាត់ក៏នាំគ្នារត់ទៅអើតមើស្រាប់តែប្រទះឃើញនារីជនជាតិចិនម្នាក់ បានស្លាប់ទាំងផ្កាប់មុខយ៉ាងអាណោចអាធ័មភ្លាមនោះដែរពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកុច្ចអោយចុះមកពិនិត្យទៅលើសពភ្លាមៗផងដែរ ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏យកខ្សែហ៊ុំព័ទ្ធទីតាំងនៃកើតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យទៅលើសព។
កម្លាំងសមត្ថកិច្ចជំនាញ មូលដ្ឋាន សហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីពិនិត្យ និងធ្វេីកោសល្យវិច្ច័យលេីសាកសព៕

You might also like