ឯកឧត្តម គន់ គីម អញ្ជើញចូលរួមចែកអំណោយកាកបាទក្រហមកម្ពុជាជូនជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមចែកអំណោយកាកបាទក្រហមកម្ពុជា ដែលត្រូវបានចាត់តាំងប្រគល់ដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣,០០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែងយកចិត្តទុកដាក់ និងដោះស្រាយការលំបាកជាមួយប្រជាពលរដ្ឋភៀសសឹក មិនថាទាំងសកម្មភាពមនុស្សធម៌រាប់តាំងពីពេលចាប់ផ្តើម និងអំឡុងជម្លោះព្រំដែន ដ៏ដូចជាសកម្មភាពមនុស្សធម៌ក្នុងសង្គម៕

You might also like