ពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១..

លេខាធិការដ្ឋាននៃយុទ្ធនាការផ្សព្វផ្សាយ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ បានរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១១ នាព្រឹកថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ពិធីនេះ បានធ្វើឡើងក្រោមសហអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន [អ.ជ.ប.គ.ញ] និង ជាប្រធានគណៈបញ្ជាការយុទ្ធនាការ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការ៕

You might also like