ចាក់ធុងបាស់ឮសំលេងខ្លាំងបង្កការរំខានដល់អ្នកជិតខាង អាជ្ញាធរចុះហាមឃាត់

ភ្នំពេញ÷ ប្រជាពលរដ្ឋ១គ្រួសារបានជួបជុំគ្នាពិសារអាហារពេលល្ងាចហើយក៏បានចាក់ធុងបាស់ចករៀងលេងដោយឮសំលេងខ្លាំងៗ បង្កការរំខានដល់អ្នកជិតខាងត្រូវអាជ្ញាធរចុះហាមឃាត់។ ករណីនេះបានកើតឡើងនាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវបេតុងមុខបុរីរីវេីថោន ភភូមិ៣
សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់អាជ្ញាធរសង្កាត់ជ្រោយចង្វាបានឲ្យថឹកងថា ដោយទទួលបានការចង្អុលបង្ហាញពីរដ្ឋបាលខណ្ឌអាជ្ញាធរសង្កាត់ជ្រោយចង្វារ ក៏បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលសង្កាត់បានចុះណែនាំប្រជាពលរដ្ឋជួបជុំចាក់ធុងបាស់សំលេងខ្លាំងៗបង្កការរំខានដល់អ្នកជិតខាង ដើម្បីឲកយបញ្ឈប់ព្រោះការចាក់ធុងបាស់របស់បងប្អូនឮសំលេងខ្លាំងៗពេកធ្វើឲ្យប៉ះពាល់ដលើសិទ្ធិអ្នកជិតខាង។
ប្រភពពីអាជ្ញាធរដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានចុះណែនាំម្ចាស់ទីតាំងខាងលេីបានយល់ព្រមឈប់ចាក់ធុងបាស់បង្កសំលេងរំខានតទៅទៀត៕

You might also like