រដ្ឋមន្ត្រីក្រសួងរ៉ែ និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ពិភាក្សាគ្នាលើកិច្ចសហការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានជួបជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិភាក្សាអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅប្រទេសអូស្ត្រាលីនាពេលថ្មីៗនេះ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនាពេលអនាគត។
នេះបើតាមការឱ្យដឹងរបស់ស្ថានទូតអូស្រ្ដាលីប្រចាំកម្ពុជា។
ស្ថាទូតបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមទាំងពីរក៏បានពិភាក្សាអំពីគោលបំណងរបស់អូស្ត្រាលី ក្នុងការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្រោមយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី និងរបៀបដែលតួនាទីថ្មីរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមជាអនុប្រធានទីបីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចជួយគាំទ្រប្រទេសទាំងពីរឱ្យសម្រេចគោលបំណងនេះបាន៕






