ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំប្រព័ន្ធបញ្ជូនឯកសារឱ្យបានឆាប់រហ័សពីស្ថាប័នតុលាការមកក្រសួងយុត្តិធម៌ បម្រើឱ្យកិច្ចការបញ្ជីថ្កោលទោស តាមរយៈ Cloud server របស់ក្រសួងយុត្តិធម៌

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងាររៀបចំប្រព័ន្ធបញ្ជូនឯកសារឱ្យបានឆាប់រហ័សពីស្ថាប័នតុលាការមកក្រសួងយុត្តិធម៌ បម្រើឱ្យកិច្ចការបញ្ជីថ្កោលទោស តាមរយៈ Cloud server របស់ក្រសួងយុត្តិធម៌ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ផេង សុខលាភ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជម្រុញឌីជីថលូបនីយកម្ម និងមន្តីជំនាញកិច្ចការឌីជីថលចូលរួមផងដែរ។

You might also like