សមរភូមិក្រោយ នៅតែបន្តឥតឈប់ឈរ ដូចភ្លៀងរលឹម លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប និងក្រុមការងារ ទៅដល់ជួរមុខទៀតហើយ !!!
លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប រួមដំណើរដោយ លោកស្រីសមាជិកាក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ សមាជិក ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ និងថ្នាក់ដឹកនាំភូមិ បាននាំយកនូវសម្ភារៈគ្រឿងឧបភោគបរិភោគ និងបាវច្រកដី ៣៣០០បាវ ទៅជូនដល់វីរៈកងទ័ពជួរមុខ ឈរជើងការពារបូរណភាពដែនដីដ៏ពិសិដ្ឋនៃដូនតាយើងនៅកងសេនាតូចលេខ៣៩១ ទិសមុំ៣ ខេត្តព្រះវិហារ។ ក្នុងនោះផងដែរ បាវច្រកដី ១៣០០បាវ សម្ភារៈគ្រឿងឧបភោគបរិភោគ ក៏ត្រូវយកទៅជូនដល់វីរៈនគរបាលលេខ១០៥ ការពារព្រំដែន ឈរជើងការពារបូរណភាពដែនដីដ៏ពិសិដ្ឋនៃដូនតាយើងនៅទិសមុំ៣ ខេត្តព្រះវិហារ។
ដែលសម្ភារៈនិងគ្រឿងឧបភោគបរិភោគ ទាំងនេះជារបស់ព្រះសង្ឃក្នុងវត្តទាំង៣ក្នុងមូលដ្ឋានសង្កាត់ សប្បុរសជនជិតឆ្ងាយក្នុងនិងក្រៅមូលដ្ឋានសង្កាត់ (សម្ភារៈដូចមាន ភ្ជាប់ ក្នុងតារាងខាងលើ) ។
ជាចុងបញ្ចប់ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប រួមដំណើរដោយ លោកស្រីសមាជិកាក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ សមាជិក ក្រុមប្រឹក្សាសង្កាត់ យុវជនសង្កាត់ ថ្នាក់ដឹកនាំភូមិ នាំយកថវិកា ៥០ម៉ឺនរៀល ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពវីរៈកងទ័ពជួរមុខ នាយចំណង់ តេង វីល័យ មេបញ្ជាការកងអនុសេនាតូចកងអនុសេនាធំទី៣ វិរៈសេនាតូចអន្តរាគមន៍លេខ៣៩១ នៅទិសមុំ៣ ខេត្តព្រះវិហារ។ សូមបញ្ជាក់ថាថវិកាដែលបានចូលរួមបុណ្យសពនេះបានមកពីការចូលរួមរបស់រដ្ឋបាលសង្កាត់ព្រែកលៀប និងសប្បុរសជនក្នុងសង្កាត់ ៕
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦






