យុវជនម្នាក់ជិះម៉ូតូបុករថយន្តកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាត
ភ្នំពេញ៖ កាលពី យប់ថ្ងៃទី១២ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ ម៉ៅសេទុងកែងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យុវជនម្នាក់បានជិះម៉ូតូម៉ាកស៊ុយសូគីនិចមួយគ្រឿងលឿនល្មម និងមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាក FORD TER RITO RY មួយគ្រឿងនៅផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកFORD TER RITO RY ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9195 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវ១៥៦ទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួន ខណះពេលបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានម៉ូតូម៉ាកស៊ុយសូគីនិចមួយគ្រឿង ពាក់ផ្លាកលេខ 1KJ-6732 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងក្នុងលឿនល្មម ខណះពេលជិះមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពីមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរងការខូចខាតសម្ភារះទាំងសងខាង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស។
ក្រោយកើតហេតុ ដោយភាគីម្ចាស់រថយន្តមិនចង់វែងឆ្ងាយក៏ព្រមសងទៅលើម៉ូតូចំនួន៥០ដុល្លា ក្នុងការជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕






