កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បង្ហាញផ្ទៃពោះជិតគ្រប់ខែហើយ
កីឡាការិនី ខាន់ ចេសា ឯណោះវិញ បន្ទាប់ពីបើកបង្ហាញមុខគូស្នេហ៍ និង ត្រូវបានគូស្នេហ៍ជាគ្រូបង្វឹក និង ជាកីឡាករជឺជិតស៊ូលោក Zach Kaina សុំរៀបការហើយនោះ អ្នកទាំង ២ ក៏បានដឹកដៃគ្នារៀបការរួចរាល់ហើយដែរកាលពីអំឡុងខែសីហា ឆ្នាំ ២០២៤ កន្លងទៅ។
មហាជននិយមតាមដានវិស័យកីឡា ច្បាស់ជាបានស្គាល់មកហើយម្ចាស់មេដាយមាស កីឡាជឺជិតស៊ូ Sea Game 2023 កូនកាត់ខ្មែរ-អាមេរិក-ម៉ិកសិក ខាន់ ចេសា ដែលបច្ចុប្បន្នកំពុងរស់នៅឯសហរដ្ឋអាមេរិក។
ក្រោយចាប់ដៃគ្នារៀបការហើយនោះ កីឡាការិនី ខាន់ ចេសា និង ស្វាមី បានបន្តអាជីពជាកីឡាករ កីឡាការិនីជូជិតស៊ូ និង ហ្វឹកហាត់កីឡានេះដល់ក្មេងៗផងដែរ។ យ៉ាងណាមិញ ឈានចូលឆ្នាំ ២០២៦ នេះ កីឡាការិនី ខាន់ ចេសា ត្រូវបានមហាជនបង្ហាញក្តីរំភើប និង ចូលរួមអបអរសាទរដល់នាងយ៉ាងខ្លាំង ខណៈកីឡាការិនីជឺជិតស៊ូរូបនេះកំពុងពពោះ និង ត្រៀមស្វាគមន៍សមាជិកថ្មីក្នុងពេលឆាប់ៗខាងមុខនេះ៕






