ឃាតកម្មបាញ់សម្លាប់ម្ចាស់ឃ្លាំងអង្ករម្នាក់ និងមនុស្ស២នាក់ទៀត ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ជាម្ចាស់ឃ្លាំងអង្ករ។
ហេតុការណ៍នេះបានកើតឡើងនៅទីតាំងផ្ទះវីឡារបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប៉ុន្ដែទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង គេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕

You might also like