សភាថៃ នឹងបោះឆ្នោតរើសនាយករដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

(បាងកក)៖ ប្រធានសភាថ្មីនៃប្រទេសថៃ លោក Sophon Zaram នាថ្ងៃចន្ទ ទី១៦ ខែមីនា បានប្រកាសថា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយការបោះឆ្នោតសកល កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នាយករដ្ឋមន្រ្តីចាំផ្ទះ លោក Anutin Charnvirakul កំពុងព្យាយាមស្វែងរកការបន្តកាន់អំណាចជានាយករដ្ឋមន្រ្តី ក្នុងការបោះឆ្នោតនៅសភា ក្រោយគណបក្ស Bhumjaithai របស់លោក ទទួលបានជ័យជម្នះនាំមុខគេ ក្នុងការបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតសកល គណបក្ស Bhumjaithai ឈ្នះបានអាសនៈចំនួន១៩១ ហើយបានចាប់ដៃជាមួយបក្សដទៃទៀត រួមមានទាំងគណបក្សភឿថៃ ដែលនៅលេខរៀងទី៣ ដើម្បីបង្កើតក្រុមចម្រុះដែលមានអាសនៈសរុបបញ្ចូលគ្នាទាំងអស់ប្រហែល២៩១ គឺលើសពីគ្រប់គ្រាន់ សម្រាប់ឱ្យលោក Anutin ជាប់ជានាយករដ្ឋមន្រ្តី៕

You might also like