អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបនិងឃាត់ខ្លួននារីជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់!

ភ្នំពេញ ៖ នៅវេលាម៉ោង ០២:០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអាវុធហត្ថខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន ៖ ១.ឈ្មោះ ហ៊ុត រីណា ភេទស្រី អាយុ៣៩ឆ្នាំ, ២.ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ៤៥ឆ្នាំ នៅចំណុចតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ (កញ្ឆាក្រៀម)។ វត្ថុតាងចាប់យករួមមាន ៖ កញ្ឆាក្រៀម ៨០កញ្ចប់, បារីកញ្ឆា ១៥០ដើម, កញ្ឆាដុំខ្មៅ ១០ដុំ, ចាហួយពណ៍បៃតង ១០៦គ្រាប់, ចាហួយពណ៍ឈាមជ្រូក ៣១គ្រាប់, ចាហួយពណ៍ក្រហម ៦៨គ្រាប់, ចាហួយកញ្ចប់ពណ៍បៃតង ១២កញ្ចប់, កញ្ឆា CHEETAH ០៦កញ្ចប់, ចាហួយ WONKA ០៤កញ្ចប់, ចាហួយCAMINO ០១កញ្ចប់, RASPBERRY ០១កញ្ចប់, MINTY MAGIC ០១កញ្ចប់, ម្សៅម៉ត់ពណ៌ស ០១កញ្ចប់។

នារីជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

  

You might also like