មន្ត្រីនគរបាលស្រុកជីក្រែងមួយរូប ចេញលិខិតសុំទោសអ្នកសារព័ត៌មាន ចំពោះប្រើសម្ដីមិនសមរម្យ
ខេត្តសៀមរាប៖ មន្ត្រីនៃអធិការដ្ឋាននគរបាល ស្រុកជីក្រែង ០១រូប ដែលគាត់បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យក្នុងពេលបំពេញកិច្ចការងារបម្រើសេវា ជូនប្រជាពលរដ្ឋ បានចេញលិខិតធ្វើការអភ័យទោសចំពោះបងប្អូនអ្នកសារព័ត៌មាន។
នេះបើតាមលិខិតដែលអ្នកនាំពាក្យអធិការដ្ឋាននគរបាលស្រុកជីក្រែង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃចន្ទនេះ។
អធិការដ្ឋាននគរបាលស្រុកជីក្រែង បានបញ្ជាក់ថាចំពោះករណីនេះ បានហៅរូបគាត់មកធ្វើកិច្ចសន្យា និងអប់រំពង្រឹង នូវវិន័យកងកម្លាំង និងក្រមសីលធម៌វិជ្ជាជីវៈឲ្យបានល្អប្រសើរ៕






