ជនសង្ស័យចំនួន២នាក់ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ ដកហូតកាំភ្លើង ៣ដើម

ភ្នំពេញ ៖ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូ ដកហូតកាំភ្លើង ៣ដើមនាំយកទៅសួរនាំនឹងចាត់ការតាមច្បាប់។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌទួលគោកបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូ Vespa របស់ជនរងគ្រោះដែលទុកចោលខាងមុខផ្ទះ នៅសង្កាត់ទឹកល្អក់ទី១ មូលដ្ឋានខណ្ឌទួលគោក ។ ជនរងគ្រោះ ក៏ទៅដាក់បណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរក និងចាប់ជនសង្ស័យយកមកផ្តន្ទាទោស ។ ដោយមានការស្រាវស្រាវតាមកាំម៉េរ៉ាសុវត្ថិភាព រហូតមកដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចខណ្ឌទួលគោក បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌឬស្សីកែវ កំណត់ទីតាំងយ៉ាងជាក់ច្បាស់របស់ជនសង្ស័យ ក្រោយធ្វើសកម្មភាពបានយកម៉ូតូទៅទុកក្នុងផ្ទះជួលមួយកន្លែង នៅចំណុចផ្លូវលំ (ក្បែរអង់តែនទួលគោក) ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមានការដកហូតបានម៉ូតូ ០៣គ្រឿង , កាំភ្លើង ០៣ដើម (ច្នៃ ០១ដើម) ។
ជនសង្ស័យទាំង០២នាក់ ត្រូវបាននគរបាលខណ្ឌទួលគោក បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

You might also like