ជិតដល់ថ្ងៃចូលរោងការហើយ បែរជាជួបរឿងអកុសល! នារីម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ កាលពីម៉ោងជិត៦ព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ ជិតដល់ថ្ងៃចូលរោងការហើយ បែរជាជួបរឿងអកុសល! នារីម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពាក់ផ្លាកលេខ ភ្នំពេញ1LK-7128 បានជិះទៅបុករថយន្តដឹកទឹកកក មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AG-4992 ពីក្រោយដែលកំពុងឈប់ដាក់ទឹកកកអោយដេប៉ូមួយកន្លែង ខណ្ឌឫស្សីកែវ៕

You might also like