នគរបាលក្រុងតាខ្មៅចាប់ខ្លួនស្ត្រីម្នាក់ ដែលតាំងខ្លួនជាថៅកែលក់ឡាន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត បន្ទាប់ពលរដ្ឋជាច្រើនដាក់ពាក្យបណ្ដឹង
(កណ្ដាល)៖ ក្រោយទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាច្រើននាក់ ករណីចាញ់បោកស្ត្រីម្នាក់ ដែលដើរបោកគេពេញក្រុងតាខ្មៅរួចមក នគរបាលក្រុងតាខ្មៅ បានធ្វើការចាប់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
បើតាមប្រភពព័ត៌មានឲ្យដឹងថា មានជនរងគ្រោះ ជាច្រើនបានចាញ់បោកស្រ្តីរូបនេះ ដោយស្រ្តីរូបនេះតែងតែដើរឆបោកគេ តាមរយៈការអួតខ្លួនថាជាថៅកែលក់ឡានផង ថៅកែបោះដុំគ្រឿងសមុទ្រផង និងជាម្ចាស់មុខជំនួញច្រើនទៀត ។ល។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ចំណុចភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត(ខ្ចីលុយ)។ ជនសង្ស័យមានឈ្មោះ យិន សុភ័ណ្ឌ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តនីតិវិធី៕






