កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម បេីកឡានស្រវឹងបុកក្មេងវ័យជំទង់ម្នាក់ រួចបោះសម្ដីថា «ងាប់សង២មុឺនដុល្លារ» ត្រូវពលរដ្ឋខឹងសម្បាប្រេីហិង្សាម្នាក់មួយដៃបែកក្បាល

(ភ្នំពេញ)៖ កូនអភិបាលស្រុកម្នាក់នៅខេត្តកំពង់ចាម និងមានតួនាទីជាមន្ដ្រីរាជការដែរនោះ បានបើករថយន្ដក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរពួសធ្ងន់ រួចឆ្លៀតបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាលជនបង្ក។

ហេតុការណ៍នេះ បានកេីតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កដែលស្រវឹងជោគជាំ បើករថយន្ដម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

You might also like