បង្រ្កាបទីតាំង SCAM ONLINE លួចលាក់ ស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសំរោងទង បានបើកកិច្ចប្រតិបត្តិការបង្រ្កាបទីតាំង SCAM ONLINE ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ជនជាតិឥណ្ឌូនេស៊ី៦នាក់) ៖
១.ឈ្មោះLIM DESY ភេទស្រីអាយុ៤៤ឆ្នាំ
២.ឈ្មោះYESI DESWITA ភេទស្រីអាយុ២៥ឆ្នាំ
៣.ឈ្មោះDELA SRISKA ភេទស្រីអាយុ៣២ឆ្នាំ
៤.ឈ្មោះWIDYA WATI ភេទស្រីអាយុ២៣ឆ្នាំ
៥.ឈ្មោះNANDO ALDY SAFERA ភេទប្រុស អាយុ២៩ឆ្នាំ។
៦.ឈ្មោះ IIRVAN EFENDI ភេទប្រុសអាយុ២៧ឆ្នាំ ។
៧.ឈ្មោះហេង សុខពៅ ភេទប្រុសអាយុ២៦ឆ្នាំ (បើកបររថយន្តឱ្យថៅកែ និងយាមទីតាំង) ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិចដកហូតវត្ថុតាង:
-ទូរស័ព្ទដៃ៥៩គ្រឿង
-ឧបករណ៍ថតសំឡេង៨គ្រឿង
-កុំព្យូទ័រឡេបថប៧គ្រឿង
-ឯកសណ្ឋាននគរបាលឥណ្ឌូនេស៊ី៤អាវ សក្តិនិងឡូហ្គោមួយចំនួន ។
-ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន៥៩កញ្ចប់ និងធំ១កញ្ចប់ ។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានបើកទីតាំងប្រព្រឹត្តបទល្មើស SCAM ONLINE ពិតមែន ៕






