ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣៩ខ្នងផ្ទះ នៅក្នុងស្រុកមោងឬស្សី
បាត់ដំបង៖ នៅថ្ងៃទី២៨ និង២៩ ខែមេសា ឆ្នាំ២០២៦ នៅភូមិចំនួន០៥មាន ភូមិផ្អៀង, ភូមិចកតូច, ភូមិព្រៃស្វាយ, ភូមិព្រៃព្រាល និងភូមិផ្លូវបំបែក ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលចំនួន ៣៩ខ្នងផ្ទះ។បានបណ្តាលអោយរបើកដំបូលខូចខាតអស់សង្ក័សីសរុបចំនួន ៣៧ខ្នង និងរលំ ០២ខ្នង។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។
សមត្ថកិច្ចបានបន្តថាភ្លៀងធ្លាក់ខ្យល់កន្រ្ទាក់នាពេលនេះមិនមានប្រជាពលរដ្ឋ ណាមួយរងគ្រោះថ្នាក់អ្វីឡើយ។
បច្ចុប្បន្នដោយអនុវត្តនូវបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំប ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានឱ្យកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕






