សាហា/វ/ខ្លាំងណាស់​ ក្រុមចោរប្លន់បា//ញ់/ស//ម្លា/ប់/ម្ចាស់ដេប៉ូលក់អង្កនិងចាប់ហួយ

ព័ត៌មាន​បឋម​បាន​ឱ្យដឹងថា មាន​ករណី​ប្លន់​សម្លាប់​ម្ចាស់​ហាង​លក់​គ្រឿងទេស ភេសជ្ជៈ​និង​អង្ករ​ដែល​មាន​ស្លាក​យីហោ​«​សំ ហាក់​»​យ៉ាង​សាហាវ​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ​ម្ម័​នៅ​ក្នុង​ហាង​ហើយ​ក្រុម​ចារ​ប្លន់​យក​ទ្រព្យសម្បត្តិ​គេចខ្លួន​បាត់​ស្រមោល​។​

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​០៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​៧​កក្កដា​២០២៦ តាម​ដងផ្លូវ​ជាតិ​លេខ​១​ ក្បែ​រ​ធនាគារ​​មួយកន្លែង ​ស្ថិត​នៅ​ភូមិ​បា​វិត​លើ​ សង្កាត់​បា​វិត ​ក្រុង​បា​វិត​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ សំ ហាក់ ភេទ​ប្រុស មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ស្ថិត​នៅ​ភូមិ​បា​វិត​លើ​សង្កាត់​បា​វិត​ក្រុង​បា​វិត ត្រូវ​ក្រុម​ចោរប្លន់​បាញ់​សម្លាប់​នៅ​ក្នុង​ហាង​តែ​ម្តង​និង​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ទៅ​បាត់​។​

ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨​កក្កដា​២០២៦​នេះ​សមត្ថកិច្ច​កំពុង​ពិ​និត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​ចុះ​ស្រាវជ្រាវ​រក​ក្រុម​ឧក្រិដ្ឋជន​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន​។

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរប្លន់​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់​បាន​ធ្វើ​សកម្មភាព​ប​ន្ល់​ជន​រង​គ្រោះ ឮ​ស្នូ​បាញ់​ចំនួន​០២​គ្រាប់​ហើយ​ក៏​ស្ងាត់ ។ ទោះបី​យ៉ាងណា​ មិន​ទាន់​ដឹង​លទ្ធផល​ច្បាស់លាស់​លម្អិត​នោះ​ទេ ដោយ​សមត្ថកិច្ច​ប្រាប់​ថា​ក្រុមការងារ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ។

You might also like