ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ South-East Asia
(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ South-East Asia ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមនស្ស ដែលបានចូលរួមក្នុងពិធីប្រគល់ជូននិស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ១៥០០នាក់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចែកសញ្ញាបត្រនាព្រឹកថ្ងៃនេះ គឺជាសមិទ្ធផលរួមដ៏ធំមួយ កើតចេញពីឪពុកម្តាយ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យសាលា និងនិស្សិតផ្ទាល់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិតទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ ក៏ជាសមិទ្ធផលដ៏ធំរបស់ជាតិកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសាកលវិទ្យាល័យដែលមានចក្ខុវិស័យវែងឆ្ងាយ បេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលជាត្រីវិស័យ និង បង្គោលចរ សម្រាប់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សានេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការអប់រំបណ្តុះបណ្តាលយុវជនកម្ពុជា ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនដ៏មានសក្ដានុពលរបស់ប្រទេសជាតិ ចាប់តាំងពីឆ្នាំ ២០០៦ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ជាពិសេសនៅមូលដ្ឋានខេត្តសៀមរាប លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ធុរកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា ច្បាប់ កសិកម្ម និង អភិវឌ្ឍជនបទ ស្របតាមយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានចំនួនសរុបជាង៣០០កន្លែងមកហើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការដាក់ចេញនូវគោលនយោបាយ, ផែនការ និង កម្មវិធី កែទម្រង់នានា ដើម្បីបង្កើនការចូលរៀន និង លើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេស ការកែទម្រង់ឧត្តមសិក្សា។ ជាលទ្ធផល គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និង ទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារ ឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជា សុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេលទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ ទីផ្សារការងារ និង កិច្ចការពារមាតុភូមិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។ ធនធានមនុស្សដែលមានសមត្ថភាព និងសុខភាពល្អ គឺជាជួយឱ្យកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលជាសមាជិកស្ថាបនិកនៃអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត ដោយសារតែអង្គការនេះ មិនមែនជាវេទិកាពាក់ព័ន្ធសន្តិសុខ ហើយត្រូវឈ្លោះជាមួយប្រទេសណាមួយនោះទេ។ ប៉ុន្តែការចូលជាសមាជិកស្ថាបនិកនៃអង្គការនេះ បង្កលក្ខណៈទាញផលប្រយោជន៍ពី AI។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនដែលសម្តេចបានជួបនៅចិននាពេលកន្លងទៅនេះភាគច្រើន គឺចាប់អារម្មណ៍វិនិយោគគ្រឿងបង្គំអគ្គិសនី ការអប់រំបណ្តុះបណ្តាលបច្ចេកវិទ្យា AI និងកសិ-ឧស្សាហកម្ម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណាប់អារម្មណ៍វិនិយោគទាំងនេះ បង្ហាញពីតម្រូវការលើធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដែលតម្រូវឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា កញ្ចប់ថវិកាជាតិលើវិស័យអប់រំ និងសុខាភិបាល មិនត្រូវបានកាត់បន្ថយនោះឡើយ បើទោះបីបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល គឺនៅតែជាកិច្ចការចាំបាច់ និងអាទិភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់វិស័យឯកជនទាំងអស់ ដែលចូលរួមវិនិយោគលើវិស័យអប់រំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជន ចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីស្វាគមន៍វិស័យឯកជនចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តែត្រូវធានារក្សាឱ្យបាននូវគុណភាព មិនមែនឱ្យឃើញតែបរិមាណនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជោគជ័យធំ កើតពីជោគជ័យតូចៗ។ ការងារធំៗទាំងឡាយ មិនអាចបោះបង់ការងារល្អិតៗនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យ ត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំចាំធ្វើធំ ចាំបញ្ចេញស្នាដៃ។ នេះជាកំហុសធំណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា មនុស្ស៣នាក់ ដែលសម្តេចបានប្រើម្នាក់បញ្ចប់បណ្ឌិតពីបារាំង ម្នាក់ពីអាមេរិក និងម្នាក់ពីសាលាជាតិគ្រប់គ្រងរបស់ខ្មែរ។ តាមលទ្ធផលការងារ សម្តេចជ្រើសរើសយកបណ្ឌិតបញ្ចប់ការសិក្សាពីសាលាជាតិគ្រប់គ្រង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចង់ទទួលបានការទុកចិត្ត ត្រូវបង្កើតលទ្ធផលឱ្យបានច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលសម្តេចរៀននៅក្រៅប្រទេស សម្តេចមិនដែលប្រាប់គេថាសម្តេចមានឪពុកជានាយករដ្ឋមន្ត្រីនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេច បានជួបជាមួយលោកបណ្ឌិត ញ៉ិល រដ្ឋា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គមរឿងលោកបណ្ឌិត និងអ្នកចែវទូក។






