ចោរជនជាតិចិន២នាក់ ប្រើល្បិចបន្លំលួចយកលុយ ត្រូវម្ចាស់ដេញចាប់យកមកប្រគល់ឲសមត្ថកិច្ច

កំពង់ស្ពឺ ÷នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦ នៅកន្លែងដូរលុយ ផ្សារអង្គមេត្រី ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង មានករណីបន្លំលួចយកលុយ បង្កដោយជនសង្ស័យ២នាក់ ជាជនជាតិចិន បានជិះម៉ូតូយកលុយចំនួន៤ ៨០០$ ដូរជាលុយខ្មែរ នៅកន្លែងជនរងគ្រោះ ពេលដូរហើយ ជនសង្ស័យ បានយកលុយខ្មែរ ដាក់បន្លំលើលុយដុល្លាដែលយកមកដូរនោះកាន់យកទៅវិញឡើងជិះម៉ូតូគេចខ្លួន ជនរងគ្រោះបានហៅឲឈប់ មិនព្រមឈប់ បាននាំគ្នាដេញតាមឃាត់ខ្លនជនសង្ស័យ ទាំង២នាក់:
១.ឈ្មោះ ផីង ចាងហ្វៃ (PENG CHAN
GFA) ភេទប្រុស ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត ២០.០៨.១៩៧៤ លិខិតឆ្លងដែនលេខ EM៨៤៥២៤១៥ (ថតក្នុងទូរស័ព្ទ)
២.ឈ្មោះឡុង សឺលៀង LONG ZHELAN ភេទប្រុសថ្ងៃខែឆ្នាំកំណើត ៤.៨.១៩៧៨ លិខិតឆ្លងដែនលេខ EL៥៦០៩៩១១ (ប្រើត្រាចេញចូលតាមច្រក កម្ពុជា – ថៃ) ។
+ដកហូតវត្ថុតាង:
-លុយ៤៨០០$(បួនពាន់ប្រាំបីរយដុល្លា)
-លុយយ័ន្ត៣២០ និងលុយដុល្លាម៉ាឡេសុី១៣$
-ម៉ូតូ១គ្រឿង ម៉ាកJanus
-អាវចំនួន២ ទល់វីស១
-ទូរសព្ទ១គ្រឿង ម៉ាករៀលមី ពណ៍ខ្មៅ និងម៉ាកវីវ៉ូ ពណ៍ខ្មៅ យកមកប្រគល់ឲសមត្ថកិច្ច ។
ជនសង្យ័យបានសារភាពថា ធ្លាប់ធ្វើសកម្មភាព២លើករួចហើយ តែមិនចាំទីតាំង ។

You might also like