អាណោចអាធ័មណាស់.! ជិះម៉ូតូឌុបគ្នាទៅបុករថយន្តដឹកដីពីក្រោយ បណ្ដាលឱ្យស្លាប់ទាំងពីរនាក់

ភ្នំពេញ៖ បុរសពីរនាក់ជាជាងជួសជុលរថយន្ត បានជិះម៉ូតូឌុបគ្នាជ្រុលទៅបុកជាមួយនឹងរថយន្តប្រភេទដឹកដីពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ទាំងពីរនាក់នៅកន្លែងកេីតហេតុ ដោយបង្កឡេីងកាលពី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦ ស្ថិតនៅលើផ្លូវ១០៤ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំងពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿងគ្មានផ្លាកលេខឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៤ ទិសដៅលិចមកកេីត លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកផ្ទប់ជាមួយនឹងរថយន្តប្រភេទបែនដឹកដីចំពីក្រោយពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះទាំង២នាក់បោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកេីតហេតុ ចំណែកម៉ូតូផ្នែកខាងមុខបានខូចខាតទាំងស្រុង ភ្លាមនោះអ្នកបើករថយន្តដឹកដីបានបេីករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោរចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន ។ ចំណែកឯសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

You might also like