ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ

អ្នកនាំពាក្យរបស់ក្រុមហ៊ូទី លោក Yahya Saree បាននិយាយថា ក្រុមនៅប្រទេសយេម៉ែនបានបង្ខំឱ្យនាវាដឹកប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ។

លោកបាននិយាយបន្ថែមថា «កងកម្លាំងប្រដាប់អាវុធបញ្ជាក់ថា ពួកគេកំពុងបន្តប្រតិបត្តិការហ៊ុមព័ទ្ធប្រឆាំងសត្រូវប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក្រុមរបស់កងកម្លាំងខ្លួននឹងទៅដល់នាវានៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន»។

ក្រុមហ៊ូទី បានប្រកាសពីការបិទផ្លូវសមុទ្ររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃទី២០ ខែកក្កដា ហើយកាលពីពេលថ្មីៗនេះ បានច្រានចោលរបាយការណ៍ដែលថា ខ្លួននឹងដាក់ការឲ្យបង់ថ្លៃសេវាសម្រាប់នាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab al-Mandeb។

You might also like