ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទក្នុងមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ÷ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីករណីលួច (លួចទូរស័ព្ទដៃចំនួន០២គ្រឿង) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅ។
ប្រភពបានឲ្យដឹងថា ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីករណីលួច (លួចទូរស័ព្ទដៃចំនួន០២គ្រឿង) និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយស្រាវ ជ្រាវឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវលេខ៣១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចបន្ទប់ព្យាបាលជំងឺ (អគារ A) ជាន់ទី២ ក្នុងមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ១១០ ក្រុមទី៥៥ ភូមិ១៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៣:៣០នាទីទៀបភ្លឺ ។

ជនសង្ស័យឈ្មោះ ប៉ែន ពុធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ។ (មានសារធាតុញៀនក្នុងទឹកនោម)
*វត្ថុតាងចាប់យកមាន :
– ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 16 Plus ពណ៌ទឹកសមុទ្រ ប្រើប្រាស់ស៊ីមលេខ : ០៩៣ ៩៥៧ ៣២០ (ជារបស់ជនរងគ្រោះឈ្មោះ ដាំ រ៉ាដែត ដែលជនសង្ស័យនិងបក្ខពួកបានធ្វើសកម្មភាពលួចយកនៅពេលកើតហេតុ) ។
ជនរងគ្រោះ ឈ្មោះ ដាំ រ៉ាដែត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ៤៦៥ ផ្លូវលំ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ នី ស្រីនិច ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
*សម្ភារៈបាត់បង់ :
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 13 ពណ៌បៃតង ប្រើប្រាស់ស៊ីមលេខ : (ជារបស់ជនរងគ្រោះឈ្មោះ នី ស្រីនិច)
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

You might also like