ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្តរបស់នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម-លោកជំទាវ អនុប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌, ប្រធានលេខាធិការដ្ឋាន, អនុប្រធានលេខាធិការដ្ឋាន និងមន្រ្តី នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ផងដែរ ៕

You might also like