នគរបាលខេត្តកំពត ឃាត់ខ្លួនមេខ្លោងគ្រឿងញៀនម្នាក់ ដែលរត់គេចខ្លួនជិត ១០ឆ្នាំ តាមដីការបស់តុលាការ
ខេត្តកំពត៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានចាប់ឃាត់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ ដែលរត់គេចខ្លួនជិត១០ឆ្នាំ តាមដីការបស់សាលាដំបូងខេត្តកំពត។
ជនជាប់ចោទនេះឈ្មោះ សុខ លី ត្រូវបានសាលាដំបូងខេត្តកំពតចេញដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ពីបទ «ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា សម្រាប់ជននេះត្រូវបានបញ្ជូនទៅកាន់តុលាការ ហើយជនម្នាក់ទៀតដែលមានដីកាចាប់ខ្លួនដែរនោះ កម្លាំងនគរបាលរបស់លោកកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕






