ព្រះមហាក្សត្រខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលក្រាបថ្វាយបង្គំគាល់

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី ចូលក្រាបថ្វាយបង្គំគាល់ សម្តែងការគួរសម នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

You might also like