ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបសម្ដែងការគួរសមជាមួយលោក ហ៊ិញ វ៉ាន់ថាវ (Huynh Van Thao) ចាងហ្វាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) ប្រចាំកម្ពុជា

នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបសម្ដែងការគួរសមជាមួយលោក ហ៊ិញ វ៉ាន់ថាវ (Huynh Van Thao) ចាងហ្វាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) ប្រចាំកម្ពុជា ក្នុងឱកាសដែលរូបលោកបានបញ្ចប់បេសកកម្មការងារ ។ ក្នុងជំនួបដដែលនេះ ភាគីវៀតណាមក៏បានបង្ហាញនូវចាងហ្វាងស្ថាប័នទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) ថ្មីប្រចាំកម្ពុជា គឺលោក ដូ ហ៊ុយ ប៊ិញ (Do Huy Binh)ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានថែមទៀតផង៕

You might also like