តំណាងភាគីរថយន្តបង្ក រួមទាំងលោកមេធាវី និងក្រុមគ្រួសារសពរបស់យុវតីរងគ្រោះ បានចូលមកដោះស្រាយគ្នា ភាគីរថយន្តបង្កបានសងសំណងជាទឹកប្រាក់ចំនួន១៨,៥០០ដុល្លារ

កណ្តាល ៖ តំណាងភាគីរថយន្តបង្ករួមទាំងលោកមេធាវី និងក្រុមគ្រួសារស•ពរបស់យុ•វតីរ•ងគ្រោះ១៤ឆ្នាំ បានចូលមកដោះស្រាយគ្នា នៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយតំណាងភាគីរថយន្តបង្កបានសងសំណងជាទឹកប្រាក់ចំនួន១៨,៥០០ដុល្លារ ហេីយក្រុមគ្រួសារជនរងគ្រោះក៏បានពិភាក្សាគ្នានិងស្ម័គ្រចិត្តទទួលសំណងក្នុងរង្វង់ទឹកប្រាក់នេះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ ។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ គឺតម្រូវឱ្យមានការដោះស្រាយ សំណងរដ្ឋប្បវេណីចំពោះគ្រួសារសព ប៉ុន្តែមិនអាចរំលត់បណ្តឹងព្រហ្មទណ្ឌបានទាំងស្រុងនោះទេ ពោលគឺជនបង្កនៅតែត្រូវប្រឈមមុខនឹងផ្លូវច្បាប់ព្រហ្មទណ្ឌដដែល ៕

You might also like