រថយន្ត toyota prius មួយគ្រឿងសង្ស័យតៃកុងស្រវឹង បេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្បែរនិងច្រកចូលវត្តដំបូងខ្ពស់ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីវិញ។ រថយន្ត toyota prius មួយគ្រឿងសង្ស័យតៃកុងស្រវឹង បេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក toyota prius មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BS-8337បើក តាមបណមតោយផ្លូវលេខ២៧១ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

You might also like