ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lyu Bin អគ្គនាយករងនៃអគ្គនាយកដ្ឋានទី៣ នៃរដ្ឋបាលមុខងារសាធារណៈជាតិចិន
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lyu Bin អគ្គនាយករងនៃអគ្គនាយកដ្ឋានទី៣ នៃរដ្ឋបាលមុខងារសាធារណៈជាតិចិន ក្នុងឱកាសចូលរួមវេទិកាស្តីពីអភិបាលកិច្ចល្អក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប៕






